
WAT KHEMARARANGSI



ពិធីបុណ្យឆ្លងសមិទ្ធផល ក្នុងវត្តខេមរារង្សី
Inauguration Ceremony of
Khemararangsi Buddhist Temple
(Saturday 21 March 2026)


ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា ជាព្រះសង្ឃ គណ:កម្មការ និងពុទ្ធបរិស័ទ ចំណុះជើងវត្តខេមរារង្សី ទីក្រុងខេនបេរ៉ា បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធ បុណ្យឆ្លងសមិទ្ធផលវត្តខេមរារង្សី ដែលបានផ្តួចផ្តើមឡើងដំបូងពីសហគមន៏ ក្រុមប្រឹក្សាព្រះសង្ឃខ្មែរសាជីវកម្ម-អូស្ត្រាលី-ញូវស៊ីលែនដ៏ រួមទាំងវត្តនានាក្នុងប្រទេសទាំងពីរនេះ និងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទាំងអស់ ជាពិសេស ពុទ្ធបរិស័ទចំណុះជើងវត្តខេមរារង្សី ។
អាស្រ័យដូចបានទូលប្រគេន និងជម្រាបជូនខាងលើ ខ្ញុំព្រះករុណា យើងខ្ញុំ ទាំងអស់គ្នា សូមគោរពនិមន្ត និងអញ្ជើញព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ មេត្តាអញ្ជើញចូលរួមក្នុងកម្មវិធីនេះ អោយបានច្រើនកុះករ និងអនុមោទនាយកផលានិសង្ស តាមកម្លាំងសទ្ធាជ្រះថ្លា រៀងៗព្រះអង្គ និង រៀងៗខ្លួន ។
កម្មវិធីបុណ្យ
ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៦:០០នាទីល្ងាច នមស្ការ ព្រះរតនត្រ័យ សមា ទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា។ លុះព្រឹកឡើង ថ្ងៃសៅរ៍ ៣កើត ខែឆ្នាំដដែល ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦:
-
ម៉ោង៨:០០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទ
-
ម៉ោង៩:០០នាទីព្រឹក ពិធីកាត់ខ្សែបូរ ក្រោមអធិបតីភាពព្រះគ្រូ ចារុវណ្ណោ ស្រី សុវណ្ណ ព្រះប្រធានសហគមន៏ក្រុមប្រឹក្សាព្រះសង្ឃខ្មែរសាជីវកម្ម-អូស្ត្រាលី-ញូវស៊ីលែនដ៏
-
ម៉ោង១០:០០នាទីព្រឹក រាប់បាត្រប្រគេនព្រះសង្ឃ
-
ម៉ោង១០:៣០នាទីព្រឹក នមស្ការ សមាទានសីល វេសេនាសនទាន និងភត្តប្រគេនព្រះសង្ឃ
-
ម៉ោង១០:៤៥នាទីព្រឹក ព្រះសង្ឃភត្តានុមោទនា ពហូទេវាឆ្លងបុណ្យ
-
ម៉ោង១២:៣០នាទី ការថ្លែងអំណរព្រះគុណ អរគុណ និងពិសាភោជនាហារជាកិច្ចបញ្ចប់ពិធីបុណ្យ។
អ្នកផ្តើបបុណ្យ
-
ព្រះគ្រូ ចារុវណ្ណោ ស្រី សុវណ្ណ ព្រះប្រធាន សហគមន៏ក្រុមប្រឹក្សា ព្រះសង្ឃខ្មែរ និងពុទ្ធបរិស័ទទីក្រុងម៉ែលប៊ន
-
ព្រះគ្រូ វិសាលថេរ យីប ហា ព្រះចៅអធិការវត្តរ៉ូស្ម័រ និងពុទ្ធបរិស័ទ
-
ព្រះគ្រូ វិរិយប្បិយោ ជួន ហួត ចៅអធិការវត្តខ្មែរស៊ីដនីយ៏ និងពុទ្ធបរិស័ទ
-
ព្រះសង្ឃ គណ:កម្មការ និងពុទ្ធបរិស័ទ វត្តខេមរារង្សី
-
ឧបាសក ថៃ ម៉េងអៀង និងឧបាសិកា ឃៀក តារានីព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តនៅទីក្រុងស៊ីដនីយ៏
បញ្ជាក់ ពិធីបុណ្យនេះធ្វើនៅ វត្តខេមរារង្សី ផ្ទះលេខ 1 Ross Smith Crescent Scullin ACT 2614
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង:
-
ព្រះតេជគុណ ភិន សុកុល លេខ ០៤៦៩ ០៩៣ ៥៥៥
-
លោក គង់ សំបុក លេខ ០៤៣៤ ១២៦ ២២៧
-
លោក បូ សម្បត្តិ លេខ ០៤២៣ ២២១ ០៦១
-
លោក ញ៉េប សុខ ខេង លេខ ០៤២២ ៣៣៦ ៦៩៤
-
លោក ជា សារិន លេខ ០៤៣៤ ៥៣២ ២២៣
Inauguration Ceremony of Khemararangsi Buddhist Temple
We are delighted to invite you to the Bon Chhlong Wat – Inauguration Ceremony of Khemararangsi Buddhist Temple
The construction of this temple represents a remarkable accomplishment, initiated by the Cambodian Buddhist Monk Council of Australia and New Zealand in collaboration with Khmer Buddhist temples and devoted community members in Canberra.
Ceremony Schedule
Friday 20 March 2026
-
6:30 PM: Sangha chanting, taking precepts and sermon to open the ceremony
Saturday 21 March 2026
-
8:00 am: Guest arrivals
-
9:00 am: Ribbon-cutting to officially open the building for the Sangha’s use led by the Most Ven. Sovann Srey, President of the Cambodian Buddhist Monk Council
-
10:00 am: Offering foods to the Sangha
-
10:30 am: Chanting, taking precepts and offering the building to the Sangha’s use
-
10:45 am: Sangha chanting and meal
-
12:30 pm: Thanking, lunch and closing
The Ceremony Hosted by:
-
Ven. Charuvannou Srey Sovann, President of the Cambodian Buddhist Monk Council
-
Ven. Visalthera Ha Yib, Abbot of Rossmore Khmer Buddhist Temple and Laypeople
-
Ven. Viriyabbiyo Huot Chuon, Abbot of Wat Khmer Sydney and Laypeople
-
Sangha and Committee of Khemararangsi Temple
-
Laypeople: Meng Eang Thay and Darany Khiek along with their relatives and friends
Venue: Khmerarangsi Temple at 1 Ross Smith Crescent Scullin ACT 2614
For more information, please contact one of the following:
- Ven. Sokol Phin 0469 093 555
- Mr Sombok Kong 0434 126 227
- Mr Sambath Bo 0423 221 061
- Mr Sok Kheng Ngep 0422 336 694
- Mr Sarin Chea 0434 532 223
